Serey is utilizing Blockchain technology

កុំចេះតែ..ហ៊ាន! អ្នកគ្រូរក្សា ..ដែលជា

កុំចេះតែ..ហ៊ាន! អ្នកគ្រូរក្សា ..ដែលជា


គ្រូទាយ..ល្បីល្បាញរឿងមានស្វាមីដល់ទៅ ២នាក់រស់នៅក្រោមដំបូលផ្ទះតែមួយនោះ ពេលនេះត្រូវស្នងការរាជធានីភ្នំពេញកោះហៅជាថ្មី។

យោងតាមប្រភពព័ត៌មានដែលបានបង្ហោះចែកចាយថ្មីៗនេះ បានបញ្ជាក់ឱ្យដឹងថា លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចាត់វិធានការកោះហៅអ្នកគ្រូទាយរូបនេះមកដោះស្រាយ។ ប្រភពដដែលបានគូសបញ្ជាក់យ៉ាងច្បាស់ថា ការកោះហៅនេះគឺដើម្បីឱ្យអ្នកគ្រូរក្សា៖ «មកធ្វើកិច្ចសន្យាបញ្ឈប់ឡាយរឿងប្ដី ២នាក់នៅជាមួយគាត់ ដែលធ្វើឱ្យប៉ះពាល់សេចក្ដីថ្លៃថ្នូរដល់ស្ត្រីខ្មែរទូទៅ»ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ មានប្រសាសន៍ថា៖នៅថ្ងៃទី២៤.០៣.២៦ ម៉ែរក្សា បានមកធ្វើកិច្ចសន្យាបញ្ឈប់ឡាយរឿងប្ដី ២នាក់នៅជាមួយគាត់ ដែលធ្វើឱ្យប៉ះពាល់សេចក្ដីថ្លៃថ្នូរដល់ស្ត្រីខ្មែរទូទៅ នៅស្នងការរាធានីម្ដងហើយ។

-តែពេលនេះម៉ែរក្សាប្រហែលអត់បានទាយមើលខ្លួនឯងទេថាថ្ងៃនេះរាសីឡើងឬចុះនោះទេមើលទៅ ? គ្រួសារមានវិន័យ ប្រទេសមានច្បាប់ (គឺ ដើម្បី រក្សាសណ្ដាប់ធ្នាប់ សន្តិសុខ សេចក្ដីថ្លៃថ្នូរ សង្គមជាតិ 🇰🇭)។

0.000 SRY$0.00
Global

Comments