Serey is utilizing Blockchain technology

ខេត្តតាកែវ)(ស្រុកត្រាំកក់)(ករណីរំលោភ

(ខេត្តតាកែវ)(ស្រុកត្រាំកក់)(ករណីរំលោភ


សេពសន្ថវៈលើអនីតិថិជនក្រោមអាយុ ១៥ឆ្នាំ)

— —— -

នៅថ្ងៃអាទិត្យ១១កើតខែចេត្រឆ្នាំម្សាញ់សប្ដស័ក ព.ស២៥៦៩ត្រូវនឹងថ្ងៃទី ២៩ខែមីនាឆ្នាំ ២០២៦វេលាម៉ោង២៤និង ២០នាទីស្ថិតនៅចំណុចផ្ទះរបស់ឈ្មោះ ហុំសម្ផស្សភេទប្រុសអាយុ ១៤ ឆ្នាំស្ថិតក្នុងភូមិព្រៃក្ដួចឃុំត្រពាំងធំខាងជើង មានករណីរំលោភសេពសន្ថវៈលើអនិតិជនក្រោមអាយុ ១៥ឆ្នាំមួយបង្កឡើងដោយជនសង្ស័យចំនួន០២នាក់÷

១.ឈ្មោះចក់ខ្លាភេទប្រុសអាយុ ១៤ ឆ្នាំនៅភូមិព្រៃក្ដួចឃុំត្រពាំងធំខាងជើងស្រុកត្រាំកក់ខេត្តតាកែវ។


២.ឈ្មោះហុំសម្ផស្សភេទប្រុសអាយុ ១៤ឆ្នាំនៅភូមិព្រៃក្ដួចឃុំត្រពាំងធំខាងជើងស្រុកត្រាំកក់ខេត្តតាកែវ។


ដោយជនបង្កទាំងពីរបានប្រើល្បិចលួងលោមតាមរយៈលេងឆាតជាមួយឈ្មោះរ៉ានីឡាភេទស្រីអាយុ ១៣ ឆ្នាំនៅភូមិត្រពាំងស្រង៉ែឃុំអង្គតាសោមស្រុកត្រាំកក់ខេត្តតាកែវ។ដោយបបួលថាទៅដើរលេងនិងហូបអីរួចក៏នាំគ្នាជិះម៉ូតូ ឌុបទៅដល់ផ្ទះរបស់ឈ្មោះហុំសម្ផស្ស ហើយធ្វើសកម្មភាពចាប់រំលោភ

សេពសន្ថវៈមកលើឈ្មោះរ៉ានីឡារហូតបានសម្រេចទាំងពីរនាក់ជាច្រើនលើក។


ក្រោយពេលទទួលបានពាក្យបណ្ដឹងពីម្ដាយរបស់កុមារីរងគ្រោះនិងមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោស្នងការព្រមទាំងដឹកនាំសម្របសម្រួលនីតិវិធីដោយលោកលីម

ហ៊ន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ សមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះចក់ខ្លា និង ឈ្មោះហុំ សម្ផស្ស ដើម្បីយកមកធ្វើការសាកសួរនិងកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់។

0.000 SRY$0.00
Global

Comments