(Bishkek, កៀហ្ស៉ីស៉ីស្ថាន)៖ អនុរដ្ឋមន្រ្តីការពារជាតិអ៉ីរ៉ង់ លោក Reza Talaei-Nik បាននិយាយថា អ៉ីរ៉ង់ត្រៀមរួចជាស្រេច ក្នុងការចែករំលែកសមត្ថភាពអាវុធការពារជាតិរបស់ខ្លួន ជាមួយប្រទេសឯករាជ្យនានា ពិសេសសមាជិកនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO)។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២៧៨ ខែមេសា ឆ្នាំ២០២៦។
អំឡុងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិ SCO ក្នុងរដ្ឋធានីនៃប្រទេសកៀហ្ស៉ីស៉ីស្ថាន លោក Talaei-Nik គូសបញ្ជាក់ថា «យើងបានត្រៀមខ្លួនហើយ ដើម្បីចែករំលែកបទពិសោធន៍ជាមួយសមាជិកដទៃនៅក្នុងអង្គការនេះ អំពីការយកឈ្នះលើអាមេរិក»។
អ៉ីរ៉ង់ បានប្រយុទ្ធនឹងសង្រ្គាមរបស់អាមេរិក-អ៉ីស្រាអែល តាំងពីចុងខែកុម្ភៈ ដល់ដើមខែមេសា ដោយមានការវាយប្រហារដ្រូន និងមីស៉ីលលើមូលដ្ឋានយោធាអាមេរិកទូទាំងតំបន់ ក៏ដូចជាទៅលើទីតាំងអ៉ីស្រាអែល ខណៈដែលម្តងម្កាលក៏បានបាញ់ទម្លាក់យន្តហោះអាមេរិកផងដែរ ជាពិសេសដ្រូន៕






Comments