សេចក្តីព្រមាន‼️
<<កូវីដ JN.1 ប្រភេទថ្មី រីករាលដាលលឿន ប៉ុន្តែមិនទាន់ធ្ងន់ធ្ងរនៅឡើយ>>>
📝កូវីដ-១៩ បានបង្កើតក្តីបារម្ភម្តងទៀជាមួយនឹងមេរោគ JN.1 ដែលកំពុងរីករាលដាលកាន់តែខ្លាំងឡើងជាបន្តបន្ទាប់។ ទោះបីមិនទាន់រកឃើញថាមានសភាពធ្ងន់ធ្ងរជាងនេះក៏ដោយ ប៉ុន្តែចំនុចដែលត្រូវប្រយ័ត្នគឺវាកាន់តែងាយឆ្លង និងរីករាលដាលយ៉ាងឆាប់រហ័ស ធ្វើឱ្យអ្នកជំនាញណែនាំសាធារណជនឱ្យមានការប្រុងប្រយ័ត្ន។ រោគសញ្ញាដែលត្រូវប្រយ័ត្នគឺស្រដៀងនឹងជំងឺផ្តាសាយធម្មតាដែរ។
ទោះយ៉ាងណាក៏ដោយ មនុស្សមួយចំនួនអាចមានរោគសញ្ញាបន្ថែមទៀតដូចជា៖
• ក្តៅខ្លួន រងាញាក់។
• ក្អក ដកដង្ហើមខ្លី អស់កម្លាំងខ្លាំង។
• ឈឺសាច់ដុំ ឈឺក្បាល។
• បាត់បង់រសជាតិ ឬ ក្លិន។
• ឈឺបំពង់ក តឹងច្រមុះ ហៀរសំបោរ។
• ចង្អោរ ក្អួត ឬ រាក។
📝គោលការណ៍ណែនាំដើម្បីការពារខ្លួនអ្នក និងគ្រួសាររបស់អ្នកនៅតែសំខាន់៖
• ពាក់ម៉ាសគ្រប់ពេលនៅកន្លែងដែលមានមនុស្សច្រើន។
• លាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ ឬជែលអាល់កុល។
• រក្សាចម្ងាយរបស់អ្នកពីអ្នកដទៃ ជាពិសេសនៅទីសាធារណៈ។
• ចាក់ថ្នាំបង្ការយ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ ដើម្បីបង្កើនភាពស៊ាំរបស់អ្នក។
ទោះបីស្ថានភាពមិនធ្ងន់ធ្ងរដូចមុនក៏ដោយ ប៉ុន្តែមិនមានការធ្វេសប្រហែស វាជាគន្លឹះក្នុងការបញ្ឈប់ការរីករាលដាលនៃមេរោគប្រភេទថ្មីនេះ។
ព័ត៌មានពី៖ https://www.facebook.com/share/p/169jcWXZpZ/?mibextid=wwXIfr


Comments